Tuesday, July 30, 2013

ទំព័រសិក្សា

សេចក្ដីផ្ដើមពី PHP

អក្សរ​បី​តួ​ចូល​គ្នា​បង្កើត​បាន​ជា​ឈ្មោះ​មួយ ជា​ប្រភេទ​នៃ programming languages មួយ​ដែល​ល្បី​បំផុត​ក្នុង​ពិភព​លោក​នេះ​សម្រាប់​ការ​អភិវឌ្ឍន៍​គេហទំព័រ PHP Hypertext Preprocessor ។ ជា​មួយ​គ្នា​នឹង​បច្ចុប្បន្ន​នេះ​ការ​ប្រើប្រាស់​ភាសា PHP នេះ​ត្រូវ​បាន​ឡើង​លើស​ពី ២០លាន គេហទំព័រ។

ប្រវត្តិ
បច្ចុប្បន្ន​ភាសា​មួយ​នេះ​បាន​ឡើង​ជំនាន់​រហូត​ដល់ 6.0 និង​ជំនាន់​
នៅ​លើ​ម៉ាស៊ីន​មេ 5.3 ហើយ​ត្រូវ​បាន​បង្កើត​ឡើង​ជាង​ ១៤ឆ្នាំ​កន្លង​មក។

ជំនាន់ ​ខាង​មុន​នៃ​កូដ PHP 4.0 បាន​ដាក់​បង្ហាញ​នៅ​ក្នុង ២០០០ ។ PHP បាន​ណែនាំ​នូវ​សមត្ថភាព​ថ្មី ការ​ដំណើរ​ការ​ល្អ​ជាង​មុន និង​គួរ​ជឿជាក់​បាន និង​បាន​បន្ថែម​ស្រាប់​នូវ​ការ​ស្គាល់​នូវ sessions និង object oriented features ។ បើ​ទោះ​ជា​យ៉ាង​ណា​នៅ​ខែ កក្កដា ២០០៧� អ្នក​អភិវឌ្ឍន៍​នៃ PHP បាន​ជូន​ដំណឹង​ថា​ PHP 4.x នឹង​មិន​ត្រូវ​បាន​ទទួល​ស្គាល់​បន្ត​ទៀត​ទេ​បន្ទាប់​ពី ខែ​ធ្នូ ២០០៧។

PHP 5.0 បាន​ចេញ​ក្នុង​ឆ្នាំ ២០០៤ បាន​អភិវឌ្ឍន៍​បន្ថែម​ទៅ​លើ PHP 4.0 បាន​បន្ថែម​នូវ​សមត្ថភាព​យ៉ាង​ពេញ​លេញ បានអភិវឌ្ឍ object model និង​ផ្នែក​សុវត្ថិភាព និង​ការ​បង្ហាញ​ដ៏​ល្អ។ លើក​នេះ​បាន​ចំណាប់​អារម្មណ៍​ដល់​អ្នក​អភិវឌ្ឍន៍​លើ object model ថ្មី ដែល​បាន​ស្គាល់ OOP យ៉ាង​ពេញលេញ ដូច​ជា abstract classes, destructors, multiple interfaces, និង class type hints. PHP 5.0 បាន​ណែនាំ​ផងដែរ​នូវ​ឧបករណ៍​ថ្មី និង​សំខាន់​មួយ​ចំនួន ដូច​ជា​ការ​ចាប់​នូវ​កំហុស​ស្រដៀង​នឹង Java និង​ការ​ទំនាក់​ទំនង​ជាមួយ​នឹង Database.

PHP 5.3 ជា​ជំនាន់​ថ្មី ដែល​បាន​ចេញ​នៅ​ខែមករា ២០០៨ ដែល​បាន​អភិវឌ្ឍន៍​បន្ថែម​នៅ​លក្ខណៈ​ពិសេស​ថ្មី​ និង​បាន​កែសម្រួល​ផ្នែក​មួយ​ចំនួន​ដែល​អ្នក​ប្រើប្រាស់​បាន​កំណត់​ចំណាំ​នូវ ​បញ្ហា។ ហើយ​អ្វី​ដែល​កំណត់​ចំណាំ​ជាង​គេ​នោះ​គឺ​ការ​កែប្រែ​នូវ​ជំនាន់​នេះ​អាច​ ស្គាល់ namespaces ស្អាត និង​សុវត្ថិភាព និង​ការ​ភ្ជាប់​ទៅ​កាន់​ប្រភេទ​ប្រព័ន្ធ​ទិន្នន័យ។